ខេត្តកែប,ព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤
ខែឧសភា ឆ្នាំ២០២៣ ម៉ោង៩:០០ព្រឹក នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប ។
មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត
បានរៀបចំកិច្ចប្រជុំស្តីពីការសិក្សាពិនិត្យលទ្ធភាពប្រមូលធាតុចូលសម្រាប់ការអនុវត្តប្រព័ន្ធគ្រប់គ្រង់ទិន្នន័យគម្រោងវិនិយោគ
សាធារណៈ PIP-DBMSជាមួយប្រិតភូក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត
សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។ អង្គប្រជុំពិភាក្សានេះមានការអញ្ជីញចូលរួមមានដូចជា
លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពន្ធដារខេត្ត
នាយកទីចាត់ការហិរញ្ញវត្ថុ ខេត្ត នាយកទីចាត់ការផែនការវិនិយោគខេត្ត
ប្រធានអង្គភាពលទ្ធកម្មខេត្ត និងមន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សរុបប្រមាណ
២០ រូប។